ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូបុកគូទរថយន្តLexus 470 មួយគ្រឿង បណ្តាលឲ្យគាបជាប់រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: នាវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1E-9971 បើកបរជ្រុលទៅបុកគូទរថយន្ត Lexus 470 មួយគ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-9091 ពេញទំហឹងគាប់ជាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus 470 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2N-9091 ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៦A បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ ខណ:ពេលដែលកំពុងតែបើកបរសុខៗ ស្រាប់តែមានម៉ូតូ មួយគ្រឿងម៉ាកស្មាស់វី ពាក់ស្លាកលេខកំពង់ធំ 1E-9971 ធ្វើដំណើរតាមស្រពទិសដៅគ្នា បុកពីក្រោយពេញទំហឹងគាប់ជាប់គូទរថយន្ត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរ ពេទ្យ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ ។ បន្ទាប់មកបានធ្វើកំណត់ហេតុ និងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ជាបណ្តោះអាសន្ននៅផ្នែកជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់