ការយល់ខុស៤យ៉ាងដែលនាំឲ្យស្ត្រីយើងឆាប់ជឿជាក់លើបុរស ទាំងនោះមានដូចខាងក្រោម ៖
១-បញ្ឈឺសង្សារចាស់ ការខូចចិត្តពីសង្សារចាស់មិនទាន់បានប៉ុន្មានថ្ងៃផងក៏មានអ្នកថ្មីហើយក៏ចាប់ផ្ដើមឈាន ដល់ការរួមភេទតែម្ដង។ស្ត្រីមួយចំនួនធ្វើបែបនេះគឺដោយសារអារម្មណ៍ឆេវឆាវនិងចង់
បញ្ឈឺគួស្នេហ៍ចាស់។ក្នុងហេតុផលនេះតម្រូវការធំបំផុតរបស់នាងគឺត្រឹមតែចងឲ្យគូសង្សារ
ចាស់ប្រចណ្ឌសោកស្ដាយនិងចង់បាននាងវិលត្រឡប់ទៅវិញ។ការយល់ឃើញបែបនេះវាគ្រាន់តែជាកំហុស ឆ្គងដ៏ធំមួយប៉ុណ្ណោះ។អ្នកសាកល្បងគិត មើលឡើងវិញថាវាផ្ដល់ផលប្រយោជន៍អ្វីខ្លះ ហើយគូសង្សាចាស់ព្រមវិលត្រឡប់មកវិញទេនៅពេលអ្នកក្លាយខ្លួនជាមនុស្សបែបនេះ។ គេមានតែចំអកនិងស្អប់ខ្ពើមដោយចោទប្រកាន់ ថាអ្នកមានចិត្តសាវាប៉ុណ្ណោះ។
២ -គិតថាគេស្រឡាញ់ស្មោះក៏ប្រគល់ខ្លួនតែម្ដងស្ត្រីមួយចំនួនដោយភាពឆាប់ជឿឆាប់រញ្ជួយចិត្តបានធ្វើអ្វីៗហួសដែនកំណត់នៃសេចក្ដី ស្នេហានាងអាចប្រគល់ខ្លួនដោយជឿជាក់ថាបុរសម្នាក់នោះគេនឹងមិនចាកចោលខ្លួន
ទៅណាឡើយ។ការផ្ដល់ដោយភាពងាយស្រួលបែបនេះពេលខ្លះបុរសបែរជាចោទប្រកាន់ថានាងមិនបរិសុទ្ធទៅវិញ។បើបែបនេះមែនមិនខុសអ្វីពីហុចសាច់ឲ្យ ខ្លាស៊ីឬឲ្យ បុរសបោកប្រាស់ទទេៗដោយមិនចាំបាច់ចំណាយប្រាក់កាសឡើយ។តើបែបនេះគួរឲ្យឈឺចាប់ទេ?
៣-ចង់ពិសោធឲ្យគេជឿចិត្ត គូសង្សាររបស់អ្នកប្រាប់ឲ្យអ្នកពិសោធថាបើស្រឡាញ់ស្មោះត្រង់ពិតមែនគឺត្រូវរួមភេទ ជាមួយគ្នា ហើយទីបំផុតអ្នកក៏យល់ព្រមជាមួយគេតែម្ដង។បើអ្នកព្រមធ្វើបែបនេះពិតមែនគឺមិនខុសអ្វីពីប្រកាសលក់ទំនិញដ៏ល្អឲ្យគេទទេឡើយ។នៅពេលក្រោយអ្នកនឹងក្លាយជាទំនិញខូចគុណភាពដែលគេមិនត្រូវការទៀតឡើយ។
៤ – ត្រូវការឲ្យស្នេហ៍ស្ថិតស្ថេរ ចង់គ្រប់គ្រងសេចក្ដីស្នេហារបស់ខ្លួនឲ្យស្ថិតស្ថេរស្ត្រីខ្លះបានប្រថុយប្រថានដោយហ៊ានប្រគលព្រម្មចារីដែលខំថែទាំតាំងពីក្មេងសេចក្ដីមកដោយឥតស្ដាយស្រណោះ។ការធ្វើបែបនេះហាក់បីដូចជាការបង្កើតភាពអាម៉ាស់និងបំផ្លាញអនាគតរបស់ខ្លួនដូច្នេះដែរ។
បុរសគ្រប់រូបបើមានការប្រគល់បែបនេះពីស្ត្រី គេរីករាយនឹងទទួលហើយគេថែមទាំងអាចថាអ្នកឆោតល្ងង់ទៀតផង។អ្នកដឹងទេពេលដែលគេឆ្អែនឆ្អន់ គេនឹងដើរចោល ពេលនោះអ្នកនឹងបានដឹង ពីទំហំនៃការឈឺចាប់៕
មតិយោបល់