ព័ត៌មានជាតិ

រថយន្តបែនដឹកថ្មមួយគ្រឿងបើកគេចពីម៉ូតូ រេចង្កូតក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០១និង១០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង
រថយន្តប្រភេទធុនធំដឹកថ្មតូចៗ មួយគ្រឿង ខណៈកំពុងតែបើកបរបានគេចពីម៉ូតូ បណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើងរងការខូចខាត ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកថ្មតូចៗ មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ មានឧបសគ្គនៅខាងមុខ គឺមានម៉ូតូ១គ្រឿងបើកឆ្លងផ្លូវ ហើយរថយន្តនេះក៏បានបើកគេចបណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើង ចាក់កម្ទេចថ្មពាសពេញផ្លូវតែម្តង ។

ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែរងការខូចខាតផ្នែករថយន្តតែប៉ុណ្ណោះ ។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្ត បានធ្វើការផ្ទេរកម្ទេចថ្មទៅរថយន្ត១គ្រឿងទៀត ដើម្បីយករថយន្តដែលបានក្រឡាប់នេះ ទៅធ្វើការជួសជុល ហើយក៏មិនមានផលប៉ះពាល់ដល់អ្នកដទៃ ឬក៏ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈនោះដែរ ។

មតិយោបល់