ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលម៉ោង១៥និង០០នាទី ដោយទទួលបានបទបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅចំណុច ផ្លូវលេខ១០៥ ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ឃាត់ជនសង្ស័យបានចំនួន០២នាក់រួមមាន៖
១-ឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ម៉ាន ហាហ្វីស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ ។

វត្ថុតាងដកហូត៖ ម៉ូតូ ចំនួន០២គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទ ចំនួន០១គ្រឿង ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ជូនជងរគ្រោះវិញ តាមការស្នើសុំ ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់