ព័ត៌មានជាតិ

រថយន្ត Rollsroyce បុកជាមួយរថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តហាយលែនឌ័រ និងរថយន្ត Rollsroyce ស៊េរីឆ្នាំ២០២២ តម្លៃរាប់លាន បណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចផ្សារ៧មករា តាមបណ្ដោយផ្លូវ៤១៤កែងនិងផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តតម្លៃរាប់លានមួយគ្រឿងម៉ាក Rollroyce ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាTS.5666 និងមានជនជាតិបរទេសពីរទៅបីនាក់រួមដំណើរពីក្រោយ តាមបណ្ដោយផ្លូវ៤១៤ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានបើកឆ្លងកាត់ផ្លូវ២៨៧ ខណៈពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-0693 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២៨៧ទិសដៅពីជើងទៅត្បូងនិងក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកចំទ្វារខាងមុខចំហៀងខាងស្ដាំរថយន្ត Rollroyce បណ្តាលឲ្យក្រពឹតរងការខូចខាត ចំណែកឯរថយន្តហាយលែនឌ័ររងការខូចខាតក្រពឹតកាងខាងមុខ។

ក្រោយពេលកើតហេតុដោយភាគីទាំងពីរមិនអាចចរចាដោះស្រាយគ្នា បានទើបសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់