ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី ករណី លួចមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់-វាយប្លន់ម៉ូតូមិនសម្រេច) នៅមុខឃ្លាំងលេខ៣៦៦ ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនរគបាល បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ហាក់ សុខហុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ ។ ជនរងគ្រោះទី២ ឈ្មោះ សាន់ ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ។ ទាំង២នាក់ ស្នាក់នៅឃ្លាំងលេខ៣៦៦ ភូមិតាងៅ សង្កាត់និរោធ ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ស្រស់ ទុន បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
ហេតុការណ៍៖ មុនពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌សលាយផ្កាឈូក ផ្លាកលេខ ភ្នំពេញ ១HW-៨៣៧៣ មកឈប់មុខឃ្លាំងកើតហេតុ ស្រាប់តែមានជនសង្ស័យ០៧នាក់ ឈ្មោះ ស្រស់ ទុនបញ្ញា, ឈ្មោះហ៊ាង, ឈ្មោះប៉ោ, ឈ្មោះនៅ និងបក្ខពួក០៣នាក់ ទៀតមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០៤គ្រឿង តាមពីក្រោយ រួចនាំគ្នាយកដុំថ្មគប់ និងវាយជនរងគ្រោះឈ្មោះ សាន់ ស៊ីម ពកសៀតថ្កាខាងឆ្វេង, ស្មងជើងខាងស្តាំ និងជនរងគ្រោះឈ្មោះ ហាក់ សុខហុង ត្រូវមួយកំផ្លៀង ពេលនោះពួកជនរងគ្រោះស្រែកចោរៗ ក៏ត្រូវបានសមត្ថកិច្ច ល្បាតក្បែរនោះជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស្រស់ ទុន បញ្ញា រួមនិងវត្ថុតាងម៉ូតូ០២គ្រឿង ជិះធ្វើ សកម្មភាព និងដុំ ថ្ម០៣ដុំ រួចក៏មានប្រជាពលរដ្ឋនាំគ្នាវាយជនសង្ស័យឲ្យរងរបួសផងដែរ ។ ចំណែកបក្ខពួក ជនសង្សយ័ ០៦នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ៕
មតិយោបល់