ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនពីបទរក្សាទុក​ ជួញ​ដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង១០និង២០នាទីព្រឹក កម្លាំង​អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដោយមានការចូលរួមពីមេភូមិ ក្រុមប្រឹក្សាសង្កាត់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ប៊ី​ សុខុម​ ឋាន: អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបករណីរក្សាទុក​ ជួញ​ដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ​ចំណុចបន្ទប់​ជួល​ របស់ជនសង្ស័យ ស្ថិត​នៅ​ភូមិ​មាន់​ចែ សង្កាត់​ព្រៃញី​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​ ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០២​នាក់​និង​ដក​ហូត​វត្ថុតាងមួយចំនួន។

លោក​វរសេនីយ៍ទោ​ ប៊ី​ សុខុម​ អធិការរង បានឲ្យដឹងថាក្នុងការបង្រ្កាបនេះកម្លាំងសមត្ថកិច្ចយើងនិងអាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យ​ចំនួន២នាក់ប្តី ប្រពន្ធ ១.​ ឈ្មោះ​ ជុន​ សុ​ជឿន​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ស្នាក់​នៅ​​បន្ទប់ជួលខាងលើ(ត្រូវជាប្ដី) ២.​ ឈ្មោះ​ លី​ ញ៉ាញ់​​ ភេទ​ស្រី​ អាយុ​ ៤០​​ឆ្នាំ​ ស្នាក់​នៅ​បន្ទាប់ជួលខាងលើ(ត្រូវជាប្រពន្ធ)។

និងវត្ថុ​តាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់​ទម្ងន់​០,១៥​ ក្រាម​ (​សាច់​ថ្នាំ​សុទ្ធ), ថង់​ផ្លាស្ទិច​សម្រាប់​ច្រក​គ្រឿង​ញៀន​ មួយ​ចំនួន,បំពង់​ជក់​គ្រឿងញៀន​ចំនួន​០២​, ប្រដាប់​ចូក​គ្រឿងញៀន​ចំនួន​០១,ទូរសព្ទ​ចំនួន​ ០២​គ្រឿង​,និងម៉ូតូ​ចំនួន​ ០១​គ្រឿង​។

បច្ចុប្បន្នជនសង្ស័យ​​ទាំង២នាក់ និងវត្ថុ​តាង​ត្រូវបានបញ្ជូនមកកាន់ អធិការដ្នាននគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់