ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង ២នាក់ ករណីអំពើហិង្សាដោយចេតនា បណ្ដាលឲ្យមនុស្សរងរបួស ២នាក់

មណ្ឌលគិរី: យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងបញ្ជាដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃច័ន្ទ ៧កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែ​តុលា​​ ឆ្នាំ២០២២ នៅវេលាម៉ោង ២១និង០០នាទី មានករណីអំពើហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០១ក្រុម នៅត្រង់ចំណុចភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ករណីប្រើអំពើហិង្សាខាងលើនេះ ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ចុះធ្វើការអន្តរាគមន៍បង្រ្កាបបានភ្លាមៗហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
-ទី១ឈ្មោះ កែវ រ៉ាម៉េត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
-ទី២ ឈ្មោះ វណ្ណា រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
-ជនរងគ្រោះទី១ឈ្មោះ ច្លក ចោម ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិខ្ទុម ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅធ្វើចម្ការស្ថិតនៅ ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បានរងរបួសក្បាលផ្នែកខាងក្រោយមាន ទំហំ​ទទឹង​០,៧០ ស.ម​ បណ្តោយ​ ៦ស.ម​ ជំរៅ​០,៨ស.ម
-ជនរងគ្រោះទី២ឈ្មោះ សាន ម៉េងសាង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិទួលសុពណ៌ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ចាប់យកបានវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ
-ដាវ ចំនួន ០១ដើម។

ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​ ៕

មតិយោបល់