ព័ត៌មានជាតិ

កម្លាំងនគរបាលចុះបង្ក្រា​បករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់

ព្រះសីហនុ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃច័ន្ទ ៧កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២​ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ង​ជំនាញអធិការដ្ឋាននគរបា​ល​ស្រុកព្រៃនប់បានចុះបង្ក្រា​បគ្រឿងញៀនមួយករណីដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖
១–ឈ្មោះ ឡាយ ទី ភេទ​ប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុមទី១៦ ភូមិ៣ សង្កាត់១ក្រុង–ខេត្តព្រះសីហនុ ។
២–ឈ្មោះ ហួន ពិសី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុមទី១៦ ភូមិ៣ សង្កាត់១ក្រុង–ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន៖​
–ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ។
–ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
–ម៉ូតូចំនួន០១គ្រឿង ។

ក្រោយពីឃាត់ខ្លួនរួច កម្លាំងយើងបានសហការជាមួយកម្លាំងជំនាញការិយាល័យ និងកម្លាំងប៉ុស្តិ៍សង្កាត់១នាំជនសង្ស័យទាំងពីរខាងលើទៅធ្វើការឆែកឆេរដល់បន្ទប់ជួលនៅចំណុចក្រុមទី១៦ ភូមិ៣ សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ រកឃើញមាន​ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ បន្ថែមទៀត ជញ្ជីងថ្លឹងចំនួន០១​គ្រឿ​ង និងថង់វិចខ្ចប់មួយចំនួន។

បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់