ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋានគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០១ និង០០នាទី កម្លាំងអធិការដ្ឋានគរបាលខណ្ឌប្ញស្សីកែវ បានបើកការស្រាវជ្រាវបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (joker តាមអ៊ីនធើណែត) ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ហេង ធីតា ភេទស្រី អាយុ ៣១ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាភ្នាក់ងារ) ។

វត្ថុតាងដកហូតរួមមាន៖
-ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក ។
-បុងកត់ប្រាក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី ៕

មតិយោបល់