ភ្នំពេញៈ (ព័ត៌មានលម្អិត) យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៨និង៣០ នាទីព្រឹក ថ្ងៃពុធ ៩កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណុចផ្ទះលេខ១១៧ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ផាន់ សុផា ភេទស្រី អាយុ ៤៥ ឆាំ្ន ជនជាតិខែ្មរ មុខរបរ ម្ចាស់សាលាកែសម្ផស្ស សាឡន នឹងខូស្មិកទិច ។
មូលហេតុ៖ បណ្តាលមកពីបញ្ចូលអាគុយកង់ ផ្ទុះលើអាល់កុលបង្កជាអគិ្គភ័យតែម្តង ។
– ប្រភេទសំណង់: ផ្ទះលែ្វងទំហំ ០៤x១៤ម៉ែត្រ ។
- ខូចខាតសម្ភារៈ ឆេះសម្ភារៈកែសម្ផស្សក្នុងបន្ទប់ ទំហំ ០៤ម៉ែត្រx០៤ម៉ែត្រ អស់ចំនួន ០១ បន្ទប់ នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍:
- រថយន្ត សាលាខណ្ឌច្បារអំពៅចំនួន ០១ គ្រឿង ពុំ បានប្រើប្រាស់ទឹក ។
- រថយន្តបុរីប៉េងហ៊ួតចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត សើ្មនឹង ១០ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ០៩និង០០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់