បរទេស៖ ទីបំផុតការដឹកនាំជាលើកដំបូងរបស់លោកគ្រូបង្វឹកថ្មី Rangnick ជាមួយនឹងបិសាចក្រហម Man UTD ពិតជាអាចទទួលបានលទ្ធផលជាផ្លែផ្កាដោយក្នុងនោះទាំងទំរង់លេងរបស់កីឡាករពិតជាមានការប្រែប្រួលខ្លាំងនៅលើទីលាន។
លើសពីនេះ Man UTD អាចថែមទាំងបានយកជ័យជំនះដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់រូបនេះផងដែរទោះបីជាលទ្ធផលបញ្ចប់ការប្រកួតត្រឹម១ទល់នឹង០ទៅលើក្រុម Crystal Palaceក្តីប៉ុន្តែជា៣ពិន្ទុយ៉ាងធំធេងនៅក្នុងទឹកដីនិងក្នុងពេលដែលទំរង់លេងរបស់ក្រុមបានធ្លាក់ដុនដាបយ៉ាងខ្លាំងផងនោះ។
គ្រាប់បាល់ដែលកើតឡើងតែមួយគ្រាប់គត់នៅនាទីទី៧៧ដោយកីឡាករប្រេស៊ីល Fred បានជួយឲ្យ Man UTD យកបាន៣ពិន្ទឡើងទៅលេខរៀងទី៦បណ្តោះអាសន្នមាន២៤ពិន្ទុនិងតាមពីក្រោយក្រុមលេខ៥មាន់ខ្នាយមាស Spurs មាន២៥ពិន្ទុខណៈដែលក្រុមកំពូលតារាងមេឃខៀវ Man City មាន៣៥ពិន្ទុដាច់៕
មតិយោបល់