កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅក្របួចជាប់ ខណៈដែលជនសង្ស័យរូបនេះបានឆក់កាបូបរបស់អ្នកដំណើរ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ចំណុចតាមផ្លូវ២១ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យឈ្មោ រ័ត្ន បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធគារខេតកណ្តាលចំនួន១ដង ករណីលួច ។
វត្ថុតាងចាប់យក៖ ១-ទូរស័ព្ទ០១ម៉ាក oppo ពណ៌ទឹកប្រាក់ (របស់ជនរងគ្រោះ)،២-ម៉ូតូ០១គ្រឿងម៉ាកhonda c125 សេរី២០០៨ គ្នានស្លាកលេខ(របស់ជនសង្ស័យ )،៣-កាបូបស្ពាយ០១ របស់ជនរងគ្រោះ ។ សម្ភារៈបាត់បង៉៖ ប្រាក់ដុល្លារចំនួន៨០០ ប្រាក់ខ្មែរ៤៥ម៉ឺនរៀល និងចិញ្ចៀន១វង់ ។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវ ហើយបានទុកកាបូបស្ពាយរបស់ខ្លួននៅលើភ្លៅ ខណៈនោះស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ហើយព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះ ជនរងគ្រោះបានស្រែកថាចោរៗ ក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ដែលកំពុងចេញល្បាតតាមផ្លូវ បានចុះអត្តរាគមន៍ដេញចាប់ខ្លួនបានព្រមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង ៕
មតិយោបល់