ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះក្លឹប A7 ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកជាច្រើនគ្រឿង នៅខណ្ឌកំបូល

ភ្នំពេញ: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា (ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង​ ១៦:២៥​ នាទីល្ងាច​ ថ្ងៃពុធ​ ៩កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២​ ខែវិចិ្ឆកា​ ឆ្នាំ២០២២ មានករណីអគ្គិភ័យ​​មួយកន្លែងបានកើតឡើងនៅចំណុចកឹ្លប A7 ភូមិទួលកី សង្កាត់ភើ្លងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ​ ម្ចាស់ឈ្មោះ ព្រហ្ម សុវណ្ណរ៉ា ភេទ ប្រុស អាយុ​ ៣១​ ឆាំ្ន ជនជាតិខែ្មរ​ មុខរបរ​ ម្ចាស់កឹ្លប។
+​ មូលហេតុ:​ បន្ត​ការ​ស្រាវជ្រាវ​ ។
– ប្រភេទសំណង់ : ថ្មប្រក់សង្ក័សីទំហំ ១៥x៣០​ ម៉ែត្រ​ ។
-​ ខូចខាតសម្ភារ: ឆេះសំភារះក្នុងកឹ្លបអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។
-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។
-​ របួស​មនុស្ស​: គ្មាន ។
+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យចំនួន​ ១០​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៨​រថយន្ត​ សើ្មនឹង​ ៣២​ ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍:
-​ រថយន្ត ង៧០​ ចំនួន​ ០៥​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៣​ រថយន្ត​ សើ្មនឹង​ ១២​ ម៉ែត្រគូប​ ។
-​ រថយន្តសាលាខណ្ឌកំបូលចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកចំនួន​ ០១​ រថយន្ត​ សើ្មនឹង​ ០៤ម៉ែត្រគូប​ ។
-​ រថយន្តបុរីកី្តសង្ឃឹមចំនួន​ ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០២​ រថយន្ត​ សើ្មនឹង​ ០៨​ ម៉ែត្រគូប​ ។
-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០១​ រថយន្ត​ សើ្មនឹង​ ០៦​ ម៉ែត្រគូប​ ។
​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១៧:២០​ នាទីល្ងាច​ ថ្ងៃខែឆ្នាំដដែល៕

មតិយោបល់