បាត់ដំបងៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃសុក្រ ១១កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ដែលស្ថិតនៅចំណុចក្រុមទី៣៨ ភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើងបណ្តាលឲ្យឆេះក្លឹបកំសាន្ត អិលអូអិលមួយកន្លែងរបស់ម្ចាស់ឈ្មោះ ប៉ូយ សុខុម ភេទ ប្រុស អាយុ ៤២ ឆ្នាំ ។
+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
+ ភ្លាមៗនោះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់ចំនួន ០៧ គ្រឿង រថយន្តពន្លត់អគ្គីភ័យស្នងការខេត្តចំនួន ០៤ គ្រឿង រថយន្តអធិការស្រុកសង្កែចំនួន ០១ គ្រឿង រថយន្តអធិការស្រុកឯកភ្នំចំនួន០១គ្រឿង រថយន្តអធិការស្រុកថ្មគោលចំនួន ០១ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត ។














មតិយោបល់