ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម

ភ្នំពេញ: យោងតាមផេកអធិការនគរបាលខណ្ឌមានជ័យ-លោកវរសេនីយ៍ទោ អ៊ុក បូនីនបានឲ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (យកដុំថ្ម និងឈើជ្រុងវាយគ្នាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ)។

-នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៩ម៉០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ឈ្មោះ ខុំ ខាន ភេទប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ ស៊ុំ ឡូន ភេទប្រុស អាយុ ៣២ឆ្នាំ នៅចំណុចបណ្តោយផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (យកដុំថ្ម និងឈើជ្រុងវាយគ្នាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ) ដែលបានប្រព្រឹត្តនៅចំណុចមុខឃ្លាំងលេខ២ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០ម៉២០នាទី ។
-ជនរងគ្រោះឈ្មោះ បៀន សុវណ្ណនីរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៥A ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ មុខរបរ សិស្ស ។ (របួសក្បាលធ្ងន់ធ្ងរកំពុងសម្រាកនៅមន្ទីពេទ្យ)
១.ជនសង្ស័យឈ្មោះ ខុំ ខាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃ្លាំងលេខ២ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មុខរបរ មេការឃ្លាំង (មិនមានផ្ទុកសារធាតុញៀន)។​
២.ជនសង្ស័យឈ្មោះ ស៊ុំ ឡូន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មុខរបរ មេការឃ្លាំង (មិនមានផ្ទុកសារធាតុញៀន)។​

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់