ព័ត៌មានជាតិ

អាល់កុលមានសារធាតុមេតាណុលនិងទំនិញខូចគុណភាពជាច្រើន ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមាន ធ្វើការដកបានភ្លាមៗ

បន្ទាយមានជ័យៈ យផោងតាមផេករបស់ អគ្គ. ការពារអ្នកប្រើប្រាស់​ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថានៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ម៉ាត ផ្ទះលក់ទំនិញ ដែលស្ថិតក្នុង ខេត្តបន្ទាយមានជ័យ។

ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន៦.២លីត្រ និងទំនិញខូចគុណភាពចំនួន ១៥ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕

 

មតិយោបល់