ព្រះសីហនុៈ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានជនរងគ្រោះមួយចំនួនទៀត ដែលនៅមានជីវិតនៅឡើយ ហើយត្រូវបានក្រុមសង្គ្រោះ ជួយទាញយកចេញបានពីគំនរអគារបាក់បែក និងកំពុងបន្តរុករកអ្នកមានជីវិតបន្តទៀត ពីការរលំបាក់សំណង់អគារសណ្ឋាគាររបស់ក្រុមហ៊ុនជាតិចិនមួយកន្លែង កំពុងសាងសង់កម្ពស់៧ជាន់។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា គិតត្រឹមម៉ោងជាង ៣រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០នាក់ ហើយ ចំណែកអ្នករងរបួសជាង២០នាក់ ក្រុមគ្រូពេទ្យកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
ដោយសារតែប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តគេមិនទាន់ដឹងថា មានជនរងគ្រោះប៉ុន្មាននាក់ទៀត ដែលនៅជាប់ក្នុងគំនរអាគារបាក់បែកនេះ បើយោងតាមមន្ត្រីថ្លែងថា បើទោះជាមានកម្លាំងចម្រុះរាប់រយនាក់ជួយអន្តរាគមន៍យ៉ាងណា ក៏ការកាយគំនរឥដ្ឋបាក់បែកជួបការលំបាកមិនបានលឿន ដែលតាមការសន្និដ្ឋានថា អាចប្រើពេលយ៉ាងតិច២ថ្ងៃទើបអាចបញ្ចប់៕
មតិយោបល់