ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ធ្វើសកម្មឆក់មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៩កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃនៅទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទី ចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

-ជនសង្ស័យ ០២នាក់ប្រុស៖
១-ឈ្មោះ យ៉ាន តុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកឆក់ ឃាត់ខ្លួន) ។
២-ឈ្មោះ ស៊ន សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកបើកម៉ូតូ ឃាត់ខ្លួន) ។

-វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកសង់១២៥ ពណ៌ស បិតតែម ឆ្នាំ២០២១ លេខតួនឹងលេខម៉ាស៊ីន៨១១៨៧៥១ ពាក់ផ្លាក់លេខភ្នំពេញ 1BV-7877 (ជនសង្ស័យជិះធ្វើសកម្មភាព) ។

នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ប៉ុស្ដិ៍នគរបាលរដ្ឋបាលពើកបានទទួលព័ត៌មានពីប្រជា ពលរដ្ឋល្អរាយការណ៍ បានប្រទះឃើញជនសង្ស័យភេទប្រុសចំនួន០២ ជិះម៉ូតូម៉ាកសង់១២៥ ពណ៌ស បិតតែម ឆ្នាំ២០២១ ពាក់ផ្លាក់លេខភ្នំពេញ 1BV-7877 បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ នៅចំណុចកើត ហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មានបានហើយ ប៉ុស្ដិ៍នគរបាលពើក ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ដំណាក់ អំពិល និងផ្នែកនគរបាលយុត្តិធម៌ បានរួមសហាការណ៍គ្នា បានចេញល្បាត និងស្រាវជ្រាវស្វែងរកមុខសញ្ញា រហូតដល់ថ្ងៃទី០៣ ខែឆ្នាំដដែល វេលាម៉ោង០៩នឹង០៥នាទី ទើបផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលបែកចាន បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំជនសង្ស័យទាំងពីរនាក់ទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំបន្តតាមនីតិវិធី ច្បាប់។

-ជនសង្ស័យឈ្មោះ យ៉ាន តុង និងឈ្មោះ ស៊ន សុវណ្ណ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើ សកម្មភាពឆក់យកទូរស័ព្ទរបស់គេប្រាកដមែន ហើយកន្លងមកខ្លួនក៏ធ្លាប់ប្រើប្រាស់សារធាតុញៀនម៉ាទឹក កក ផងដែរ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់