ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ដាក់គោលដៅរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក

ភ្នំពេញៈ ដើម្បីពង្រឹងច្បាប់ចរាចរផ្លូវគោក ឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ថែមទៀតនិងជាពិសេស កាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នោះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញសហការ ជាមួយកម្លាំង ក្រុងបានបន្តដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង កាលពីវេលាម៉ោង២២យប់ រហូតដល់ ម៉ោង២៤យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាព ដែលចុះអនុវត្តច្បាប់ចរាចរផ្លូវគោក នោះដឹកនាំ ដោយលោកឈឹម ឌីណា អភិបាលរង ខណ្ឌដូនពេញ បានដឹកនាំកម្លាំងចំរុះ២៦នាក់ ក្នុងនោះកម្លាំង នគរបាល១៦នាក់ កម្លាំងសង្កាត់និងខណ្ឌ១០នាក់ ដើម្បីត្រួតពិនិត្យលើយានយន្ត ដែលមានការសង្ស័យនិង មិនគោរពច្បាប់ ចរាចរណ៍នោះ។

លោកឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការត្រួតពិនិត្យ អាវុធជាតិផ្ទុះនិង ជាតិស្រវឹងនេះ រួមទាំងង្រឹង ច្បាប់ចរាចរផ្លូវគោក បានអនុវត្តចាប់ពីវេលាម៉ោង២២យប់ រហូតដល់ម៉ោង២៤រំលងអធ្រាត្រ ឃើញថាអាវុធឆ្លងកាត់គ្មាន រថយន្តឆ្លងកាត់ ចំនួន គ្រឿងម៉ូតូឆ្លងកាត់៤៨គ្រឿង ។ ក្នុងនោះបានចេញ ប័ណ្ណផាកពិន័យ ចំនួន១៦សន្លឹក អ្នកបើកម៉ូតូគ្មានពាក់មួក១៥សន្លឹក អ្នកម៉ូតូគ្មាន កញ្ចក់១សន្លឹក ៕

អាជ្ញាធរខណ្ឌដូនពេញ (1) អាជ្ញាធរខណ្ឌដូនពេញ (2) អាជ្ញាធរខណ្ឌដូនពេញ (3) អាជ្ញាធរខណ្ឌដូនពេញ (4) អាជ្ញាធរខណ្ឌដូនពេញ (5) អាជ្ញាធរខណ្ឌដូនពេញ (6) អាជ្ញាធរខណ្ឌដូនពេញ (7) អាជ្ញាធរខណ្ឌដូនពេញ (8) អាជ្ញាធរខណ្ឌដូនពេញ (9) អាជ្ញាធរខណ្ឌដូនពេញ (10) អាជ្ញាធរខណ្ឌដូនពេញ (11) អាជ្ញាធរខណ្ឌដូនពេញ (12)

មតិយោបល់