ព័ត៌មានជាតិ

ឃាត់ខ្លួន​មេ​ខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ម្នាក់​ និង​ពលករ​១៦​នាក់​

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ជា​មេ​ខ្យ​ល់ម្នាក់​ ក្នុង​ចំណោម​បក្ខពួកម្នាក់​ទៀត​ និង​ពលករ​ចំនួន​១៦​នាក់​ ក្នុង​នោះ​មាន​កុមារម្នាក់​០១​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​និង​យោធា​ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​ខាងកើត​ផ្លូវជាតិ​លេខ​៥៨​ ចម្ងាយ​ប្រហែល​៥០០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ចក់​ពួក​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​​ ជនសង្ស័យ​ជា​មេ​ខ្យល់​មាន​ចំនួន​០២​នាក់​ មាន​ម្នាក់​ ឈ្មោះ​ ពឺ​ន​ ពេ​ត​ អាយុ​ ៣៨​ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ល្បើក​ស្វាយ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ បាន​រត់គេច​ខ្លួន​បាត់​ពេល​ជួប​សមត្ថកិច្ច​ ពេល​នាំ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​និង​ម្នាក់​ទៀត​ ជា​អ្នក​ដឹក​ជញ្ជូន​ពលករ​តាម​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​ តេ​ង​ តុញ​ ភេទ​ប្រុស​អាយុ​ ២៤​ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ល្បើក​ស្វាយ​ ឃុំ​ស្វាយចេក ​ស្រុក​ស្វាយចេក​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​និង​វត្ថុ​តាង​រួម​មាន​គោ​យន្ត​កន្ត្រៃ​០១​គ្រឿង​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ពលករ​ទាំង​១៦​នាក់​ ស្រី​ចំនួន​០៦​នាក់​និង​កុមារ​០១​នាក់​ ក្នុង​នោះ​មក​ពី​ភូមិ​ថ្មពួក ​ឃុំ​ថ្មពួក ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ​ចំនួន​០៣​នាក់​,​មក​ពី​ភូមិ​ក្រសាំង ​ឃុំ​បុ​ស្បូវ​ ស្រុក​សំរោង​ ខេត្តឧត្តរមានជ័យ​ ចំនួន​០៧​នាក់​,​មក​ពី​ភូមិ​ព្រៃ​ទទឹង ​ឃុំ​ភ្នំ​តូច​ ស្រុក​មង្គល​បូ​រី ​ខេត្តបន្ទាយមានជ័យ​ ចំនួន​០១​នាក់​,​ មក​ពី​ភូមិ​ថ្មី ​ឃុំ​ព្រៃ​ខ្នេ​ស ​ស្រុក​មេ​សាង ​ខេត្តព្រៃវែង​ចំនួន​០៥​នាក់​ ដោយ​ពលករ​ម្នាក់ ​ត្រូវ​មេ​ខ្យល់​យក​តម្លៃ​៤.០០០​បាត​ ទៅ​ដល់​កន្លែងធ្វើការ​នៅ​ប្រទេស​ថៃ​ ។​

​បច្ចុប្បន្ន​មេ​ខ្យល់​និង​ពលករ​ បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ដើម្បី​សួរនាំ​ ៕

មតិយោបល់