ព័ត៌មានជាតិ

អាសូរណាស់! ប្ដីប្រពន្ធ ២នាក់ បើករ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ ត្រូវរថយន្តបុកបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីរថយន្តព្រូសបុកម៉ូតូរ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ បណ្តាលឲ្យប្តីស្លាប់និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់ តាមបណ្តោយផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលក្រុងតាខ្មៅ ទើបឡើងកាន់ដំណែងថ្មីសូមជួយដាក់ភ្លើងបំភ្លឺផ្លូវផង៕

មតិយោបល់