ឥណ្ឌា៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅឥណ្ឌា បានកើនដល់ជាង ១៤០០នាក់ ដោយសារតែក្ដៅខ្លាំង ហើយបើតាមការព្យាករណ៍របស់ក្រុមជំនាញ ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងទៀត ប្រសិនបើកម្ដៅមិនព្រមអន់ថយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា រលកកម្ដៅបានបក់មកពីខេត្ត Sindh ប្រទេសប៉ាគីស្ថាន ដោយបក់មកចំរដ្ឋ Andhra Prades របស់ឥណ្ឌា ធ្វើឲ្យពលរដ្ឋទាំងអស់ពិបាកក្នុងការដកដង្ហើម ទើបបណ្ដាលឲ្យរដ្ឋមួយនេះមានចំនួនអ្នកស្លាប់ច្រើនជាងគេ។
រដ្ឋាភិបាលឥណ្ឌាកំពុងតែដាក់នូវវិធានការទប់ស្កាត់ និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ហើយក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ បើសិនជាមិនចាំបាច់ទេ កុំចាកចេញពីផ្ទះ និងមួយវិញទៀតត្រូវផឹកទឹកឲ្យបានច្រើន ដើម្បីទប់ទល់ និងកាត់បន្ថយកម្ដៅនៅក្នុងខ្លួន ព្រមជាមួយគ្នានោះផងដែរ រដ្ឋាភិបាលក៏បានស្នើឲ្យអង្គការក្រៅរដ្ឋាភិបាល និងអង្គការផ្សេងៗជួយទប់ស្កាតបញ្ហានេះ តាមលទ្ធិភាពដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា អត្រានៃការប្រើប្រាស់អគ្គិសនីនៅឥណ្ឌាបានកើនឡើងស្ទើរទ្វេដង ដោយសារតែការឡើងកម្ដៅនេះ ឲ្យរដ្ឋាភិបាលក៏កំពុងតែព្រួយបារម្ភផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់