ព័ត៌មានជាតិ

ឃាត់ខ្លួនម្នាក់ ក្នុងចំណោម២នាក់ ករណីកាប់និងគប់ដុំថ្ម ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសក្បាលជង្គង់ និង កែងដៃ

បាត់ដំបងៈ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលម៉ោង១៨និង១៥នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើ នីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ សើរ សារឿត ហៅ ជោ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង១ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ ។

មូលហេតុដែលឈានដល់ការនាំខ្លួនជនសង័្សយ រូបនេះនោះ គឺកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០ នាទីរំលងអធ្រាត្រ នៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបាន ជិះម៉ូតូ ឌុបបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះ ពេជ្រ គឹមឡុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យ រងរបួសក្បាលជង្គង់ និង កែងដៃខាងឆ្វេង ។

ក្រោយកើតហេតុជនសង័្សយបានជិះម៉ូតូគេចខ្លួន ពីទីកន្លែងកើតហេតុ បាត់ទៅ រីឯជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងចូលមកសមត្ថកិច្ចនគរបាលឱ្យចាត់វិធានការតាមច្បាប់ ចំពោះជនសង័្យយខាងលើ ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត និងស្របតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ទើបសមត្ថកិច្ចស្វែងរក និងនាំខ្លួនជនសង័្សយខាងលើនេះតែម្តង។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងដក ហូតរួមមាន ម៉ូតូ០១ គ្រឿងម៉ាកហុងដា វេវ ១០០ ពណ៌ ខ្មៅ ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1B 9857 ( ជាម៉ូតូជិះធ្វើសកម្មភាព ) ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំ ណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់