ព័ត៌មានជាតិ

បុរសជាប្រជាការពារ​ម្នាក់ ត្រូវសត្វក្របីរបស់ខ្លួនវ័ធ ដេកស្លាប់យ៉ាងអាណោចអាធ័ម

កោះកុងៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ១១ កើត ខែកត្តិកឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២​ មានករណី​ដ៏​គួរ​ឲ្យរន្ធត់​មួយបានកើត​ឡើង​នៅវេលាម៉ោង​ប្រមាណ​ ៨:០០​ នាទីយប់​ នៅ​ចំណុច​ក្នុង​ព្រៃ​ ស្ថិត​ក្នុង​ភូមិអូរជ្រៅ(ស្ទឹងឆាយ) ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង សព​រងគ្រោះ​មានឈ្មោះ គុយ ថេម ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារ​ ។

តាមកាបំភ្លឺរបស់ប្រពន្ធឈ្មោះ ឈឹម ធា បាន​និយាយ​ថា​ កាលពីវេលាម៉ោងប្រមាណជា​ ១១:៣០នាទី​ គាត់បានខលទូរស័ព្ទទៅប្តីរបស់គាត់​ តែមិនលើក​ ទើបនាំគ្នាទៅរក​ ស្រាប់តែប្រទះ​ឃើញ ដេក​ស្លាប់ ដោយមាន​ស្នាម​ស្នែងក្របី​វ័ធ លើដង​ខ្លួនរបស់​គាត់​​ និង​ស្នែងក្របីមានប្រលាក់ឈាម​ ។

បច្ចុប្បន្ន​សពត្រូវបានក្រុមគ្រួសារ​យកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់