ព័ត៌មានជាតិ

កម្មករ​សំណង់​ជិះ​ម៉ូតូ​បុក​របង​ផ្ទះ​គេ​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​

កោះកុងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២២​ នេះមានករណី​ដ៏​គួរ​ឲ្យ​រន្ធត់​បាន​កើត​ឡើង​នៅវេលាម៉ោង ២១:៤០នាទី​នៅចំណុចផ្លូវបេតុងក្រោយផ្ទះ ១០០ខ្នង​ ស្ថិត​ក្នុង​ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​ បង្កឡើងដោយ​ឈ្មោះ ឆន មករា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់​ ទីលំនៅភូមិ–សង្កាត់​កើត​ហេតុ​ខាង​លើ​ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ និងអ្នករួមដំណើរឈ្មោះ​ មាន ការ ភេទប្រុស​ អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់​ ទីលំនៅភូមិ–សង្កាត់​កើត​ហេតុ​ខាង​លើ​ របួសស្រាល។

បច្ចុប្បន្ន​សព​ជន​រងគ្រោះ​កម្លាំងយើងបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់