ព័ត៌មានជាតិ

«ចរឹក ឌឺ »ជនដៃដល់២នាក់ ជិះម៉ូតូទាញ កាំបិតផ្គាក់កាប់យុវជនម្នាក់ស្លាប់ភ្លាមៗ ពេលនេះឃាត់បានហើយ

កំពង់ស្ពឺ: ករណីឃាតកម្មកាលពី វេលាម៉ោង៥និង៥៥នាទី នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ នៅផ្លូវ១៤៤០ ភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំ
ពង់ស្ពឺ បង្កឡើង ដោយជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿង កាប់ជនរងគ្រោះចំកញ្ចឹងកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ។

ជនរងគ្រោះ មាន ឈ្មោះ កិ ឆេម ហៅឆាង ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាហ៊ុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ មុនកើតហេតតាម ការឆ្លើយ បញ្ជាក់ ពីឈ្មោះ ផាន ខាវ ភេទប្រុស អា យុ២១ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ បានឲ្យដឹង ថា ខ្លួនបានមកធ្វើរោងការនៅភូមិសំបុរឈើ ឃុំស្គុះ ស្រុក សំរោង ទង ដោយបានទូរស័ព្ទហៅជន រង គ្រោះ ឲ្យមកឌុបទៅផ្ទះវិញ ជិះម៉ូតូហុងដាសេ ១២៥ស៊េរី ២០១៧ ពណ៌ខ្មៅដោយជនរងគ្រោះឲ្យខ្ញុំ(ផាន ខាវ) ជាអ្នកឌុប ពេលធ្វើដំណើរដល់ចំណុចកើតហេតុស្រាប់តែមានជនល្មើស២នាក់ជិះម៉ូតូ១គ្រឿង វ៉ាខាងឆ្វេងមកទន្ទឹមម្នាក់ខាងក្រោ យ
ទាញកាំបិតផ្គាក់កាប់ជនរងគ្រោះ ត្រូវផ្នែកកញ្ចឹង
កខាងក្រោយធ្លាក់ពីលើម៉ូតូស្លាប់តែម្តង ។

ក្រោយហេតុ ការណ៍ ដ៏ រន្ធត់ នេះ លោកឧត្តម សេ នី យ៍ទោ សម សាមួន ស្នងការ នគរបាល ខេត្ត បាន បញ្ជាឲ្យជំនាញព្រហ្មទណ្ឌធ្ងន់ចុះ សហការ ស្រាវ ជ្រា វ ករណីឃាតកម្មខាងលើបន្ទាន់ធ្វេីយ៉ាងណា រកជនដៃដល់យកមកផ្ដន្ទាទោស ឲ្យខានតែបាន

យោងតាមការផ្ដល់ចម្លេីយ ពីសាក្សីមួយចំនួននៅ កន្លែង កើតហេតុ ការិ.ជំនាញ ស្រុក.ខេត្ត កំណត់ បានមុខសញ្ញាសង្ស័យ ចំនួន២នាក់ដែលតាមការ ស្រាវជ្រាវ គឺជាមុខសញ្ញាក្មេងទំនើងនិងជាមុខ ស ញ្ញាប្រើប្រា ស់គ្រឿងញៀន (ក្នុងបញ្ជី ខ្មៅនគរបា លមូលដ្ឋាន) ជនសង្ស័យ ទាំងពីរនាក់មានឈ្មោះ
១.ឈ្មោះ ឆុន ថៃ ហៅប៉ាន់ ហៅតុ ភេទប្រុស អា
យុ២០ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុក សំ រោង ទង មុខរបរ មិនពិតប្រាកដ ២.ឈ្មោះ គឹម ស ត្យា ហៅជេ ភេទប្រុសអាយុ ១៩ឆ្នាំនៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន អ្នកកាន់ កាំបិត ផ្គាក់ កាប់ទៅលេីជនរងគ្រោះ។

តាមការបញ្ជាក់ឲ្យដឹងពីលោក វរសេនីយ៍ឯក ឃុ ត សុផល អធិការ នគរបាល ស្រុក សំរោង ទង ថា ជន សង្ស័យម្នាក់ចំណោមបក្ខពួក២នាក់ បញ្ជាក់ ថាពិ តជាបា នធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅ លេី ជនរង គ្រោះប្រាកដមែន មូលហេតុ មកពីរជ ន រងគ្រោះ ជាមនុស្ស ធ្លាប់ ឌឺឲ្យជនដៃដល់ (គឹម សត្យា) និងបានសារ ភាពថាក្រោយកាប់រួច ខ្លួន បា នយកកាំបិតទៅលាក់ទុ ក ក្នុងគុម្ពព្រៃ បំបិតភ ស្ដុតាង ជាលទ្ធផល សម ត្ថកិច្ច បាននាំជនស ង្ស័យ ទៅយកវត្ថុតា ងកាំបិត ផ្គាក់ និងដកហូត ម៉ូតូហុងដា សេ១២៥ ស៊េ រី ២០១៩ ព ណ៌ ខ្មៅ មធ្យោ បា យ ធ្វើ សកម្មភាព ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវ បាន បញ្ជូន ម ក ការិ.ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ខេត្ត ដើម្បី ធ្វើ ការសាក សួរ កសាងសំណុំ រឿង បញ្ជូន ទៅកាន់ អយ្យការ អមសាលា ដំបូងខេត្ដកំពង់ស្ពឺ ចាត់ការ តាមនីតិវិធី ច្បាប់ ៕

 

មតិយោបល់