ព័ត៌មានជាតិ

រថយន្តហ្វតមួយគ្រឿង បើកបររេចង្កូតជ្រុលទៅបុករបងផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Ford មួយគ្រឿង មួយគ្រឿង ពាក់ស្លាកលេខ កណ្កាល 2D-5996 បើកបរបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំទីតាំងស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌សបើកបរដោយ ជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែ រថយន្តនេះបានរេចង្កូតជ្រុលទៅបុករបងផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តនោះវិញ បានរង ការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

បន្ទាប់ពីកើតហេតុភ្លាមៗ ភាគីទាំងពីរបានធ្វើការចរចាគ្នា ។​ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុមការងារអង្គភាពសារព័ត៌ មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ការចរចានោះត្រូវរ៉ូវគ្នាឬមួយក៏មិនត្រូវនោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់