រតនគីរីៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បាក់ជើង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងម្នាក់ទៀត បោកក្បាលស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគ្រលង ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។
ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ បៀន ណាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិគ្រឹង ស្នាក់នៅភូមិគ្រលង ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី បោកក្បាលស្លាប់នៅនឹងកន្លែង។ ចំណែកជនរងគ្រោះទី២ឈ្មោះ សុខ គឿន ភេទប្រុស អាយុ២០ធ្នាំ ជនជាតិខ្មែរ រស់នៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់