ភ្នំពេញៈ យ៉ាងហោចណាស់មនុស្ស៥នាក់ ត្រូវបានផ្លោងខ្ទាតចេញពីរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ស្រាល២នាក់ បន្ទាប់ពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តប៉ាស៊ីរ៉ូ បើកបោះពួយយ៉ាងលឿងទាំងស្រវឹងក៏ជ្រុលទៅបុកពីក្រោយរថយន្តតាកូម៉ា ខ្ទាតមនុស្ស៥នាក់ ដែលអង្គុយឃ្លប់ក្រោយ ផ្លោងជាង១០ម៉ែត្រ ហើយជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងទៀត ដែលនៅខាងមុខគេ បណ្តាលឲ្យរងការខូចខាតផងដែរ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាក ប៉ាស៊ីរ៉ូពណ៌ទឹកប្រាក់ ឆ្នូតពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-2353 អ្នកបើកបរសង្ស័យស្រវឹង ក្រោយកើតហេតុ បានគេចខ្លួនបាត់។ ចំណែករថយន្តដែលត្រូវរថយន្តបង្កបុកម៉ាក តាកូមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-1502 អ្នកបើកបរមិនស្គាល់ឈ្មោះ ចំណែកមនុស្ស៥នាក់ជិះឃ្លុបក្រោយផ្លោងខ្ទាតចេញ បណ្តាលឲ្យរងរបួស។ មួយគ្រឿងម៉ាកកាមរី បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9749 ជារថយន្តតាក់ស៊ីក្នុងព្រលានយន្តហោះ។
សាក្សីបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កប៉ាស៊ីរ៉ូ សង្ស័យអ្នកបើកបរស្រវឹងបោះពួយល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចខាងលើ បានរេចង្កូតទៅបុករថយន្តតាកុមាពីចំហៀងខាងឆ្វេង ដែលបើកស្របទិសគ្នា ផ្លោងខ្លាតមនុស្សចេញពីរថយន្ត ជាង១០ម៉ែត្រ រងរបួសធ្ងន់ស្រាល ហើយរុញទៅបុក ផ្ទប់រថយន្តតាកាស៊ីពីក្រោយ មួយគ្រឿងទៀត ទើបរថយន្តបង្កទៅមុខលែងរួច អ្នកបើកបរចុះគេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ។ ដោយឡែករថយន្តចំនួន៣គ្រឿងក្នុងហេតុការណ៍បុកបន្តកន្ទុយគ្នា ត្រូវបាននគរបាលជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់