ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូធំ បុកអ្នកថ្មើរជើងជាសន្តិសុខ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្សល់ទុកប្រពន្ធ និងកូន ២នាក់ឲ្យកំព្រា

ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍២រោច ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩និង២៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងអ្នកថ្មើរជើង ត្រង់ចំណុចធនាគារកាណាឌីយ៉ា លើផ្លូវ២១៧ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុស ១នាក់ ស្លាប់ក្រោយពេលបញ្ជូនទៅគ្លិនិចឯកជនម្លិះដង្កោ។

១/អ្នកថ្មើរជើងមានឈ្មោះ ឈួន វ៉ាន់ធិរិន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្លាប់ក្រោយពេលបញ្ជូនទៅគ្លិនិចឯកជនម្លិះដង្កោ មានប្រពន្ធ និងកូន ២នាក់។
២/ ភាគីម៉ូតូម៉ាក YAMAHA YZF R1 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ1GY-0588 អ្នកបើកបរមានឈ្មោះ ហ៊ាង ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់មួកសុវត្តិភាព (ឃាត់ខ្លួនប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូបើកបរក្នុងទិសដៅពីជើងទៅត្បូង អ្នកថ្មើរជើងដើរឆ្លងផ្លូវពីរកើតទៅលិច ពេលមកដល់ចំណុចកើតហេតុម៉ូតូ បានបុកអ្នកថ្មើរជើងពេញមួយទំហឹងបណ្ដោលឲ្យបោកដួលតែម្ដង ។

មូលហេតុ៖ មកពីភាគីម៉ូតូបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

សម្ហារ: ម៉ូតូរងការខូចខាតធ្ងន់។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់