ព័ត៌មានជាតិ

រ៉ឺម៉កដឹកក្រណាត់មួយគ្រឿង បែកបូបក្រឡាប់ផ្ងារជើង ម៉ូតូបើកមកពីក្រោយបុក បណ្តាលឲ្យដួលរងរបួសនិងខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រ៉ឺម៉កដឹកក្រណាត់មួយគ្រឿង ខណ:បើកបរបាក់បូម បណ្តាលឲ្យក្រឡាប់ផ្ងារជើង ត្រូវម៉ូតូបើកមកពីក្រោយបុកមានមនុស្សរងរបួស ទីតាំងស្ថិតតាមបណ្ដោយផ្លូវត្រង់ម្ដុំស្ដុបខាងត្បូងផ្សារទួលពង្រ ក្នុងទឹកដីសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កដឹកក្រណាត់ មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ បើកបរដោយបុរសម្នាក់ ។ លុះពេលកើតហេតុបើកបរមកដល់ត្រង់ចំណុតកើតហេតុ ស្រាប់តែបែកបូបក្រឡាប់ផ្ងារជើង ត្រូវម៉ូតូម៉ាកនិចបើកមកពីក្រោយបុក បណ្តាលឲ្យមានមនុស្សរងរបួសស្រាល ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរក៏បានធ្វើការចរចាគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយគ្មានភាគីណាមួយសងទៅខាង ណានោះទេ ។ ហើយក៏បានយកម៉ូតូដែលរងការខូចខាតបន្តិចបន្តួចនោះ ទៅជួសជុលដោយខ្លួនឯង ចំណែកម្ចាស់ក៏រងរបួសស្រាលផងដែរ មិនជាធ្ងន់ធ្ងរអ្វីនោះទេ​ ៕

មតិយោបល់