ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវ ជ្រុលបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តបើកឆ្លងផ្លូវ ជ្រុលទៅបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង និងរងរបួសស្រាលម្នាក់ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-8581 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបទឆ្វេងឆ្លងទទឹងផ្លូវ ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូ honda dream ឆ្នាំ 2017 ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-7315 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតសម្ភារៈទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា មួយជំហានសិន បើមិនត្រូវគ្នាទេនឹងរាយការណ៍ទៅខាងសមត្ថកិច្ច ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់