ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង បើកបរបុកបង្គោលប៉ាន់ណូផ្សាយពាណិជ្ជកម្ម បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ មួយគ្រឿង បុកបង្គោលប៉ាន់ណូផ្សាយពាណិជ្ជកម្ម បណ្តាលឲ្យបាក់រងការខូចខាត ទីតាំងត្រង់ម្តុំស្តុបវត្តឫស្សីសាញ់ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ធ្វើដំណើរតាម បណ្តោយផ្លូវ៥០ម៉ែត្រ បើកបរដោយជនសមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តកុង តឺន័រនេះ បានរេចង្កូតជ្រុលទៅបុកបង្គោលប៉ាន់ណូផ្សាយពាណិជ្ជកម្មពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត ។ បន្ទាប់ពីកើតហេតុ តៃកុងរថយន្តបង្កហេតុ បានចុះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វី នោះទេ ។

នៅក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះមកពិនិត្យមើល ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនោះ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានប្រគល់ទៅឲ្យផ្នែកខាង នគរបាលចរាចណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់