ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បុកអ្នកថ្មើរជើងម្នាក់រត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៧រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង៥០នាទី ត្រង់ចំណុចខាងកើត The one Film Frap ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់ណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រវាងអ្នកថ្មើរជើង និង រថយន្តបណ្ដាលឲ្យរងរបួសធ្ងន់ប្រុស០១នាក់ ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3B-9228 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុ រថយន្តធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណរត់ឆ្លងផ្លូវពីត្បូងទៅជើង (ចូលរថយន្ត) បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ។ ការខូតខាត រថយន្តស្រាល០១គ្រឿង ។

មូលហេតុមកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ។ ចំណែកអ្នកថ្មើរជើងរត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់