ព័ត៌មានជាតិ

មុខសញ្ញាពិរុទ្ធជនចំនួន៣នាក់ បានលួចរត់ចេញពីពន្ធនាគារ ត្រូវកម្លាំងសមត្ថកិច្ចស្វែងរកចាប់ខ្លួន

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្វែងរកចាប់ខ្លួន នេះជាមុខសញ្ញាពិរុទ្ធជនចំនួន៣នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ធនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពេលនេះសមត្ថកិច្ចកំពុងប្រកាសស្វែងរកចាប់ខ្លួនមកវិញ ។ លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់: 097 888 3131 ៕

មតិយោបល់