ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប ករណីឆក់កាបូប នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ឃាត់ខ្លួនជនសង្ស័យ ៣នាក់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហសត្បិ៍ ១០រោច ខែកត្ដិក ឆ្នាំខាល ចត្វាដ័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ០២នាក់ស្រី៖
១-ឈ្មោះ ស៊ូ ចាន់នី ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានរបួស) កើតហេតុថ្ងៃទី១៥.១១.២០២២ ។
២-ឈ្មោះ ឆេង គឹមលី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានរបួស) កើតហេតុថ្ងៃទី១៣.១១.២០២២ បានទទួលពាក្យបណ្ដឹងថ្ងៃទី១៧.១១.២០២២។

ជនសង្ស័យ ០៧ នាក់ប្រុស​ ឃាត់ខ្លួន​០៣នាក់ប្រុស​ (ថ្ងៃទី១៧.១១.២០២២)៖
១-ឈ្មោះ សុខ ឌី ហៅជា​ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ​ (អ្នកបើកម៉ូតូស្កុបពី ឃាត់ខ្លួន) ។
២-ឈ្មោះ ជា សុវណ្ណ ហៅណា​ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ (អ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួន) ។
៣-ឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត​ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ (អ្នកបើកម៉ូតូម៉ានិច​ បិទគូថពីក្រោយ ឃាត់ខ្លួន) ។
៤-ឈ្មោះ ឆដា ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបុរីវ៉ាធីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្ចាស់ម៉ូតូនិចពណ៌ទឹកប្រាក់ ឆ្នាំ២០២២) គេចខ្លួន។
៥-ឈ្មោះ ឈីត ភេទប្រុស អាយុប្រហែល ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។
៦-ឈ្មោះ ហាប់ ភេទប្រុស អាយុប្រហែល ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្ចាស់ម៉ូតូម៉ាកសង់​ C១២៥ ឆ្នាំ២០២២) គេចខ្លួន។
៧-ឈ្មោះ រាជ ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្ដុំរង្វង់មូលកាមកូស៊ីតធី ខណ្ឌទួលគោក រាជធានីភ្នំពេញ (គេចខ្លួន)។

សម្ភារ:បាត់បង់៖
-ឈ្មោះ ស៊ូ ចាន់នី បានបាត់ទូរសព្ទដៃមួយគ្រឿងម៉ាក oppo ប្រាក់រៀលចំនួន ៣០ម៉ឺនរៀល និងឯកសារផ្សេងៗមួយចំនួនទៀត។
-ឈ្មោះ ឆេង គឹមលី បានបាត់​ ប្រាក់រៀលចំនួន មួយលានរៀល និងឯកសារផ្សេងៗពាក់ព័ន្ទនឹងជនរងគ្រោះមួយចំនួនទៀត។
.វត្ថុតាងចាប់យក៖
-ម៉ូតូ០៣គ្រឿង
១-ម៉ាកស្កុបពី ពណ៌ស ឆ្នាំ២០២៣ លេខតួMLHJK0434P-5303036 លេខម៉ាស៊ីន JK04E-3303036 និងទូរសព្ទ័ដៃមួយគ្រឿងម៉ាក oppo ពណ៌ប្រផេះ។
២-ម៉ាកនិច ឆ្នាំ២០២១ ពណ៌ស លេខតួCE44F-365661 លេខម៉ាស៊ីនAE52-365305 ពាក់ផ្លាកលេខ ភ្នំពេញ 1JS-9175 ។
៣-ម៉ាកនិច ឆ្នាំ២០២២ ពណ៌ស+ខៀវ លេខតួCE44F-367467 លេខម៉ាស៊ីនAE52-367488 គ្មានផ្លាកលេខ ។
សភាពរឿងហេតុ
-នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានចេញពីកន្លែងផ្ញើរសម្ភារ:នៅក្រុមហ៊ុនវីរ:ប៊ុនថាំ ផ្សារបែកចាន ស្រុកអង្គស្នួល ដោយបានដាក់កាបូបវាន់នឹងចង្កេះ ហើយជិះម៉ូតូឆ្ពោះទៅផ្ទះនៅឃុំឆក់ឈើនាង ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែបក្ខពួកជនសង្ស័យជិះម៉ូតូភិនភាគដូចខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ។
បន្ទាប់ពីឆក់កាបូបបានហើយជនសង្ស័យបាននាំគ្នាជិះគេចខ្លួនទៅទិសខាងលិចបាត់អស់ទៅ។ ក្រោយមកជនរងគ្រោះបានរាយការណ៍ឲ្យសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានហើយ ផ្នែកជំនាញនគរបាលយុត្តិធម៌ ប៉ុស្តិ៍បែកចាន ប៉ុស្ដិ៍ឆក់ឈើនាង ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច បានចេញល្បាតនៅក្នុងភូមិសាស្ដ្រតែមិនឃើញមុខសញ្ញាឡើយ។
-រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ បានចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានសកម្មភាពមើលមុខមើលក្រោយ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏ហៅជនសង្ស័យទាំងបីនាក់ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។
-បន្ទាប់ពីសាកសួនាំរួចហើយជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ឈ្មោះ ជា សុវណ្ណ ហៅណា ឈ្មោះ សុខ ឌី ហៅជា បានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះទាំង២នាក់ខាងលើ ប្រាកដមែន ។ ចំពោះប្រាក់ និងសម្ភារ:ដែលធ្វើសកម្មភាពបាន ខ្លួន និងបក្ខពួកបានចែកគ្នាចាយ និងលក់អស់ហើយ។ ចំណែកបក្ខពួកដែលគេចខ្លួនមានឈ្មោះ ឆដា ឈ្មោះ ហាប់ ឈ្មោះ ឈីត ឈ្មោះ រាជ ជិះម៉ូតូម៉ាកសងC125 ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ ៧៨៩០ និងម៉ូតូម៉ាកនិចពណ៌ទឹកប្រាក់ ឆ្នាំ២០២២ មិនចាំផ្លាកលេខ។
-ចំពោះជនសង្ស័យទាំង ៣នាក់​ និងបក្ខពួក​ ធ្លាប់ធ្វើសកម្មភាពឆក់​ នៅស្រុកអង្គស្នួល​ ៣លើក​ នៅផ្លូវ៤១​ ខេត្តកំពង់ស្ពឺ​ ១លើក​ នៅរាជធានីភ្នំពេញ​ ជាច្រើនលើក។
-ជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ធ្លាប់ជាប់ពន្ធនាគារខេត្តកំពត ពីបទ ហិង្សាដោយចេតនា ជាប់រយ:ពេល១ឆ្នាំ ៦ខែ និងជាប់ពីបទប្រើប្រាស់សារធាតុញៀន នៅពន្ធនាគារព្រៃស ភ្នំពេញ រយ:ពេល១ឆ្នាំ ៕

មតិយោបល់