កំពង់ស្ពឺៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា
យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៤:២០ នាទីទៀបភ្លឺ នៅចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងម្ចាស់ឈ្មោះ សន វីគ្រែន ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រពន្ធឈ្មោះ សន លក្ខិណា អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
+ រងការខូចខាត: ឆេះឃ្លាំងចំនួន០១ខ្នងទំហំ ១៥ម៉ែត្រ×៣០ម៉ែត្រ ធ្វើអំពីដែក ជញ្ជាំងថ្មដំបូលប្រក់ស័ង្កសី និងឆេះសម្ភារៈសំណង់អស់មួយចំនួនធំ ។
+ ករណីខាងលើនេះមិនបណ្ដាលអោយគ្រោះដល់មនុស្សទេ ។
+ មូលហេតុ: បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ០១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្រុកសំរោងទងចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត៕








មតិយោបល់