ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ចេញពីកន្លែងធ្វើការជិះម៉ូតូទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៤ជិតភ្លឺឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់ចេញពីកន្លែងធ្វើការជិះម៉ូតូទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះបើកបរម៉ូតូធំ ពាក់ស្លាកលេខ ភ្នំពេញ 1CU-5193 ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់