ព័ត៌មានជាតិ

សម្តេចចក្រី ហេង សំរិន ទទួលជួប ឯកអគ្គរដ្ឋទូត សឹង្ហបូរី ទើបតែងតាំងថ្មី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦នេះ សម្តេចចក្រី ហេង សំរិន បានអនុញ្ញាតឲ្យ លោក ម៉ៃខើល តាន់ កេង ស៊ឹង (H.E.Mr. Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋសឹង្ហបូរី ដែលទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការ គួរសមនៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនោះដែលសម្ដេច ហេង សំរិនបានមានប្រសាសន៍ថា កម្ពុជា-សឹង្ហបូរី មានទំនាក់ទំនង ការទូតជាមួយគ្នា ជាយូរមកហើយ ហើយទំនាក់ទំនងដ៏ល្អនេះ ត្រូវបាន បន្តលើកកម្ពស់កាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចបញ្ជាក់បនែ្ថមថា ស្ថាប័ននីតិប្បញ្ញតិ នៃប្រទេសទាំងពីរ ក៏មានកិច្ច សហប្រតិបត្តិការល្អជាមួយគ្នាផងដែរ។ នៅក្នុងឆ្នាំ២០១៥ កន្លងមក លោកជំទាវប្រធានរដ្ឋសភា សឹង្ហបូរី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

ទទឹមនឹងនេះសម្ដេច សូមអរគុណសឹង្ហបូរី ដែលបានជួយបណ្តុះបណ្តាល ធនធានមនុស្សដល់កម្ពុជា និងខ្ញុំក៏បានស្នើសុំឲ្យរដ្ឋាភិបាលសឹង្ហបូរី ពិនិត្យលទ្ធភាពបន្ថែម នូវចំនួននិស្សិត អាហារូបករណ៍ឲ្យបានច្រើនថែមទៀត។

ជាការឆ្លើយតប លោក ឯកអគ្គរដ្ឋទូតថ្មី ក៏បានសន្យាពង្រឹងពង្រីកទំនាក់ទំនង រវាងប្រទេសយើង ទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត និងគិតគួរលទ្ធភាព ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមផងដែរ៕

photo_2016-08-19_10-47-27 photo_2016-08-19_10-47-28 photo_2016-08-19_10-47-29 photo_2016-08-19_10-47-30 photo_2016-08-19_10-47-31

មតិយោបល់