ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង (បើកម៉ូតូបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់) ទីតាំងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1909 ។

បច្ចុប្បន្ន សពរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិបន្ត ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

មតិយោបល់