ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ខឹងសង្សារសុំបែកបង្កហិង្សា ធ្វើអោយនាងរងរបួសដាច់ម្រាមដៃ ចំណែកឯខ្លួនត្រូវជាប់ខ្នោះ

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ជនម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួល ចាប់ខ្លួនបាន ភ្លាមៗ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បន្ទាប់ពីរូបគេបានបង្កជម្លោះ បណ្តាលឲ្យនារីរងគ្រោះអាយុ៣០ឆ្នាំម្នាក់ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រងរបួសដាច់ម្រាមដៃ ដោយសារមុតនិងដាវ ក្នុងជម្លោះប្រតាយប្រតប់គ្នា ។

ជនសង្ស័យឈ្មោះ ជា ពេជ្រ អាយុ ៣១ ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
មូលហេតុដែលឈានឲ្យមានករណីនេះឡើង ក៏ដោយសារតែជនដៃដល់ខឹងនិងនារីរងគ្រោះ ដែលជាសង្សារតែងតែសុំរូបគេបែកគ្នា ដោយពុំមានមូលហេតុ ។ នេះបើតាមចម្លើយសារភាព របស់ជនសង្ស័យ បានប្រាប់មកនគរបាល ។

បច្ចុប្បន្នជនសង្ស័យខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់