កាលពីរាត្រីយប់មិញនេះដែរ ក្លិបហង្សក្រហម ដែលជំនួបជើងជាមួយនឹង Swansea Cityនៅលើទឹកដីរបស់ខ្លួននោះ បានបំបាក់ Swansea City ដោយគ្រាប់បាល់យ៉ាងចាស់ដៃ 5-0។
គ្រាប់បាល់ដំបូងរបស់ហង្សក្រហមដែលស៊ុតប៉េណ័លទី ដោយកីឡាករ Steven Gerrard នៅនាទី ៣៤ ដែលជាគ្រាប់បាល់មួយដែលកីឡាកររបស់ Swansea Cityធ្វើឲ្យកីឡាករ Suarez ដួលនៅក្នុងប្រអប់សំខាន់នោះ។
នាទី ៤៦ នៃការបើកឆាកដំបូងរបស់ក្លិបទាំងពីរហង្សក្រហមបានរកគ្រាប់បាល់មួយគ្រាប់ទៀត ដោយកីឡាករទើបតែកុងត្រាថ្មី Coutinho ។កែបាល់បាន ៤ នាទី ពោលគឺ នាទី ៥០ Jose Enrique បានបង្ហាញទម្រង់លេងវ័នធូ ជាមួយនិងខ្សែប្រយុទ្ធ Daniel Sturridge ដោយបំប៉ោងសំណាញ់បន្ថែមមួយគ្រាប់ទៀត។ចំណែក Suarez ដែលខកខានក្នុងការស្វែងរកគ្រាប់បាល់ប៉ុន្មានប្រកួតកន្លងមកនោះ ថ្ងៃនេះដែរហាក់ដូចជាមានយីអ៊ុនឡើងដោយអាចរកគ្រាប់បាល់បន្ទាប់ពី Jose Enrique នៅនាទី ៥៦ ។ ងាកមកមើល Daniel Sturridge វិញថ្ងៃនេះឱកាសក៏មានច្រើនគួរសមដែរតែធ្វើមិនបានសម្រេចទើបមកសម្រេចចម្ងាយ ១១ ម៉ែត្រ ដែលជាបាល់ប៉េណ័លទី ដែលប្រយុទ្ធ ស្លាបរបស់ Swansea ធ្វើឲ្យមានកំហុស ។
Swansea មានឱកាសច្រើនដែរ តែត្រឹមតែជ្រលៗ ហើយក៏មិនអាចឆ្លងផុតពីខ្សែការពារហង្សក្រហមបានដែរ ត្រឹមតែស្ពាយទុក្ខសោកទៅផ្ទះវិញតែប៉ុណ្ណោះ ដោយចាញ់ ហង្សក្រហម 5-0៕
មតិយោបល់