ព័ត៌មានជាតិ

​​ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តផ្ទុះកង់រេចង្កូត​បុកបង្កាន់​​ដៃ​ សុវត្ថិភាពផ្លូវ​ល្បឿន​លឿ​ន បណ្តាលឲ្យរងការខូចខាត៦ផ្ទាំង​

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង​១៥និង​៣​០នាទី លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥២​-៥៣ ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុ​កភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត ០១គ្រឿង LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ 2BM-2573 បើ​កបរដោយឈ្មោះ សយ ចាន់ភ័ក្តី ភេទប្រុស អាយុ ​២៦ ឆ្នាំ​ នៅទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេ​ត្តកំពង់ស្ពឺ​ ។ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅ​បុករណាំងសុវត្តិភាព (ទ្រូងកណ្តាល) បណ្ដាលឲ្យខូចខាត សម្ភារៈ​រណាំងសុវត្តិភាព​៦ ផ្ទាំង ស្មើនិងប្រងែង២៤ម៉ែត្រ និងខូចរថយន្ដ​យ៉ាង​ដំណំ​ ។

តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ ថា​គ្រោះថ្នាក់​ខាងលើ​បណ្ដាលមកពីកត្ដាធ្វេសប្រហែ​ស​ និងបែកកង់​ រថយន្ត​បើកលឿន​ធ្វើ​អោយការទប់លំនឹងមិនជាប់បាត់ម្ចាស់ការ​តែ​ម្ដង សំណាងល្អមិនគ្រោះថ្នាក់មនុស្ស​ បច្ចុប្បន្ន​រថយន្ត​បានយកមករក្សាទុក នៅក្រុម​ហ៊ុ​នផ្លូវល្បឿនលឿននៅK26 ស្រុកសំរោងទង ដើ​ម្បីដោះស្រាយ សំ​ណងការខូចខាតជូនក្រុមហ៊ុន​ ៕

មតិយោបល់