ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីប្រពន្ធស្តីបន្ទោសរឿងលុយកាក់ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅដីវាលព្រៃឫស្សី ចំការព្រៃប្រេងខ្យល់ ជាប់វាលស្រែ ក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ប៊ូ រ៉ូហ្សា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ឡឹង ឡូត អាយុ ២៩ ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុស១នាក់ អាយុ២ខួប៥ខែ និងកំពុងមានផ្ទៃពោះ៥ខែ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ខេត្តសៀមរាប ។
តាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្តីបានសុំលុយប្រពន្ធ ដើម្បីយកលុយទៅដូរក្រវិលកំប៉ុងស្រាបៀរត្រូវរង្វាន់ បន្ទាប់ពីការជួបជុំរួចក៏បន្តសុំលុយប្រពន្ធលេងបៀរបន្ថែមទៀតតែប្រពន្ធមិនឲ្យ ក៏ប្តីខឹងអន់ចិត្តដើរចាកចេញទៅបាត់ រហូតដល់យប់ទៅហើយនៅមិនឃើញមកការដ្ឋានវិញ លុះដល់ព្រឹកថ្ងៃទី២២ បន្ទាប់នាំគ្នាដើរស្វែងរក អ្នកខ្លះសង្ស័យថារត់ទៅស្រុក រកមិនឃើញ ស្រាប់តែមកដល់វេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានអ្នកស្ទូចត្រីប្រទះឃើញ រត់ទៅប្រាប់អ្នកភូមិ ផ្អើលនាំគ្នាទៅមើល ទើបដឹងថាប្តី បាត់៣ថ្ងៃបែរជាមកចងកសម្លាប់ខ្លួន ។
សពជនរងគ្រោះ ក្រោយពីប្រទះឃើញ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់