ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

ក្រចេះ: នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្សចំនួន២នាក់ ស្លាប់និងរបួសធ្ងន់ នៅចំណុចកែងសាលារៀនខេមរ:បញ្ញា ស្ថិតក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ៕

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក អាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ស្លាប់នៅនឹងកន្លែង (មិនពាក់មួក) និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត មកដល់កន្លែងកើតហេតុ បានបុកមួយម៉ូតូម៉ាកអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហេង សុខលី ភេទស្រី អាយុ៤០ឆ្នាំ(របួសធ្ងន់) មានទីលំនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ(ពាក់មួក)បានធ្វើដំណើរពីទិសខាងត្បូងមក ទិសខាងជើង អ្នករងរបួសត្រូវបានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើដើម្បីធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន។ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់