ព័ត៌មានជាតិ

រថយន្តកុងតឺន័រពីរគ្រឿង បើកបរជ្រុលបុកគូទគ្នាពេញទំហឹង បណ្តាលឲ្យខ្ទេចផ្នែកខាងមុខរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រ មួយគ្រឿង បុកគូទរថយន្តកុងតឺន័រ មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ទីតាំងត្រង់ម្តុំមុខវត្តនួនមុនី ស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3F-0213 បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវ ២១៧ បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលកើតហេតុបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តកុងតឺន័រ មួយគ្រឿង ទៀតពីក្រោយពេញទំហឹង បណ្តាលឲ្យផ្នែកខាងមុខខ្ទេចរងការខូចខាត ។ ចំណែករថយន្តកុងតឺន័រដែលត្រូវគេបុកនោះ បា​នបើកបន្ត ទៅមុខទៀតបាត់ស្រមោល នៅសល់តែរថយន្តបង្កហេតុ ។
បន្ទាប់ពីកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះ​មកពិនិត្យមើលជាក់ស្តែង ដល់ទីតាំងកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះនៅលើដងផ្លូវ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ភាគីម្ខាងទៀតមិននៅកន្លែងកើត ហេតុ នៅតែរថយន្តបង្កហេតុនោះ សមត្ថកិច្ចបានអនុញ្ញាតឲ្យម្ចាស់យករថយន្តទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់