ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងPassAppនិងម៉ូតូឌ្រីមសង់បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ រវាងម៉ូតឌ្រីមសង់ និងPass App បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ និងមានមនុស្សរងរបួស ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញPassApp មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវ២១៤ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកបរដោយជនមិនស្គាល់ម្នាក់ បុកគ្នាពេញទំហឹងក្រឡាប់ផ្ងារជើងPassApss និងម៉ូតូខ្ទាតបណ្តាលឲ្យរងការខូចខាត ។ ក្នងហេតុការ ណ៍នេះបានរងរបួសមនុស្សម្នាក់ ត្រូវបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ មានភាគីតំណាងជនរងគ្រោះ បានធ្វើការចរចាគ្នា ប៉ុន្តែការចរចានោះមិនត្រូវរ៉ូវគ្នានោះទេ ។ បន្ទាប់មក សមត្ថកិច្ចធ្វើការវាស់វែងយកម៉ូតូនិងPassAppទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់