ព័ត៌មានជាតិ

លួចលុយថៅកែទៅចាញ់ល្បែងអស់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: បុរសម្នាក់ជាបុគ្គលិកកាស៊ីណូ Grand Dragon Resort នៅផ្នែកទទួលភ្ញៀវ អស់រយ: ពេល៣ខែមកហើយ វក់និងល្បែង បានបែកគំនិតលួចលុយពីកន្លែងធ្វើការរបស់ខ្លួនយកទៅលេងល្បែង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៩០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅកាស៊ីណូGrand Dragon Resort ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

បើតាមលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់ឲ្យដឹងថាជនសង្ស័យមានឈ្មោះ ថូ ចាន់ថា (ហៅប្រុស) ភេទប្រុស អាយុ ៤៧ ឆ្នាំ ទីលំនៅមណ្ឌល២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកកាស៊ីណូ Grand Dragon Resort។ រីឯជនរងគ្រោះមានឈ្មោះ មាឃ ពិដោរ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ បុគ្គលិកកាស៊ីណូ Grand Dragon Resort។ ចំណែក សម្ភារ:បាត់បង់មាន ប្រាក់ដុល្លាចំនួន ៥០០ដុល្លារ។

លោកអធិការបានបញ្ជាក់ថាជនសង្ស័យខាងលើ គឺជាបុគ្គលិកធ្វើការក្នុងកាស៊ីណូ Grand Dragon Resort ផ្នែកទទួលភ្ញៀវ អស់រយ: ពេល ០៣ខែ មកហើយ។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១១យប់ ជនសង្ស័យបានលួចយកប្រាក់ចំនួន ៥០០ដុល្លារ ពីក្នុងប្រអប់ប្រាក់កក់របស់ភ្ញៀវ នៅក្នុងកាស៊ីណូ។ ក្រោយពីលួចយកបានប្រាក់នោះហើយ ជនសង្ស័យបានយកប្រាក់នោះទៅលេងល្បែង ស៊ីសង(តៃស៊ីវ)នៅក្នុងសៃវៀនបញ្ជល់មាន់របស់កាស៊ីណូខាងលើ ចាញ់អស់ប្រាក់ពីខ្លួនគ្មានសល់ ។ លុះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៧យប់ជនសង្ស័យត្រូវបានប្រធានផ្នែកហិរញ្ញវត្ថុ កោះហៅសាកសួរពីរឿងបាត់ប្រាក់កក់របស់ភ្ញៀវ នៅចំពោះមុខប្រធានផ្នែកទទួលភ្ញៀវ(ជនរងគ្រោះ) ពេលនោះជនសង្ស័យក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកប្រាក់ចំនួន ៥០០ដុល្លារ ពីក្នុងប្រអប់ប្រាក់កក់របស់ភ្ញៀវ ប្រាកដមែន។ លុះនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ថូ ចាន់ថា មកកាន់អធិការ ដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

លួចលុយ

លួចលុយ

មតិយោបល់