ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ ករណីធ្វើសកម្មភាពលួចដែកយ៉ាងសកម្ម នៅត្រង់ចំណុចសិប្បកម្មផលិតឥដ្ឋ

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍ ឈ្មោះ ស៊ីនស៊ឹង ស្ថិតនៅក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ០៤នាក់៖ ១.ឈ្មោះ ឡុង ឡាយ ហៅ (ឡៃ) ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)
២.ឈ្មោះ ស វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៣.ឈ្មោះ យ៉ាង យុទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៤.ឈ្មោះ ផល្លី ឆាយ ហៅ (ពយ) ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) អ្នកទាំង០៤ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ -ដែកធ្វើពុម្ពផលិតឥដ្ឋស៊ីម៉ងត៍ចំនួន០៤ផ្ទាំង ។

សុភាពរឿងហេតុ៖ កន្លងមកជនសង្ស័យទាំង០៤នាក់ ធ្លាប់ធ្វើសកម្មភាព លួចរបស់របររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំសាងភ្នំយ៉ាងសកម្ម ។ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំវេលាម៉ោង២០និង៣០នាទី ជនសង្ស័យឈ្មោះ ឡុង ឡាយ ឈ្មោះ ស វិចិត្រ ឈ្មោះ យ៉ាន យុទ្ធ និងឈ្មោះ ឆាយ ផល្លី បានធ្វើសកម្មភាព ផ្លោះរបងចូលក្នុងសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍ឈ្មោះ ស៊ិន ស៊ីង បានលួចដែកធ្វើពុម្ពផលិតឥដ្ឋស៊ីម៉ងត៍ចំនួន០៧ផ្ទាំងយកទៅលក់បាត់ ។ លុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដោយជនសង្ស័យឈ្មោះ ឡុង ឡាយ ឈ្មោះ ស វិចិត្រ និងឈ្មោះ យ៉ាង យុទ្ធ បាននាំខ្លួនមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពិតជាធ្វើសកម្មភាព ផ្លោះរបងចូលក្នុងសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍ឈ្មោះ ស៊ិន ស៊ីង និងបានលួចដែកពុម្ព០៧ ចំនួនផ្ទាំងពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់